Friday, October 11, 2019

IA 1-17-2019-Cash and Account Receivable

Welcome to all my beloved readers!
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625

(E 5-6 Intermediate Accounting ទំព័រ​ទី​២៨០)
1.    ក្រុមហ៊ុន​ Clarks Inc. ជា​ក្រុមហ៊ុន​លក់​រាយ​​នូវ​​ស្បែកជើង​​​ក​វែង​ជា​ច្រើន​ប្រភេទ​។ នៅ​ដើម​ខែ​វិច្ឆិកា​ ក្រុមហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​លក់​​ស្បែកជើង​ប្រភេទ​​ “SunBoots” ទៅ​ឱ្យ​អតិថិជន​​​ក្នុង​មួយ​គូ​ត្រឹម​តែ​ $70​ក្នុង​1គូ​។​​ នៅ​ពេល​ដែល​អតិថិជន​ទិញ​នូវ​​ស្បែកជើង​ SunBoots​មួយ​គូ​​ ក្រុមហ៊ុន​​ផ្ដល់​ជូន​នូវ​​គូប​ប៉ុង​បញ្ចុះ​តម្លៃ (Discount Coupon) ចំនួន​30% សម្រាប់​អតិថិជន​នោះ​នៅ​ពេល​ដែល​គាត់​ទិញ​​​នា​ពេល​អនាគត​ក្នុង​កំឡុង​ពេល​៣០​ថ្ងៃ​បន្ទាប់​​។ អតិថិជន​មិន​អាច​ទទួល​បាន​នូវ​គូប​ប៉ុង​បញ្ចុះ​តម្លៃ (Discount Coupon)​​ផ្សេង​ពី​នេះ​ឡើយ​។  ក្រុមហ៊ុន​បាន​ប៉ាន់ស្មាន​​ឃើញ​ថា​ប្រហែល​ជា​​មាន​អតិថិជន​តែ​20% ប៉ុណ្ណោះ​ដែល​នឹង​ប្រើប្រាស់​នូវ​​​​គូប​ប៉ុង​បញ្ចុះ​តម្លៃ (Discount Coupon)​​និង​ជា​មធ្យម​អតិថិជន​នឹង​ទិញ​​នូវ​ស្បែកជើង​បន្ថែម​​តាម​តម្លៃ​លក់​​ធម្មតា​ (Normal Selling) ​ចំនួន​ $100​ក្នុង​មួយ​គូ​។​
a.    ​តើ​ផល​សង​ត្រឡប់​នៃ​សកម្មភាព​​​​ក្នុង​កិច្ចសន្យា​​នេះ​ (Performance Obligation in contract) ក្នុង​ការ​ទិញ​​SunBoots ក្នុង​1​គូ​មាន​ប៉ុន្មាន​​ដុល្លា​?​
b.    រៀបចំ​លេខនា​ទិន្នានុប្បវត្តិ​ខាងលើ​នេះ​ក្នុង​ការ​កត់ត្រា​ចំណូល​​សម្រាប់​ការ​លក់​ SunBoots ចំនួន​1,000​គូ​​ ដោយ​សន្មត់​ថា​ក្រុមហ៊ុន​ប្រើវិធី​​ Residual Method ក្នុង​ការ​ប៉ាន់ស្មាន​​ទៅ​លើ​ Stand- alone selling price​របស់​ SunBoots​ដោយ​គ្មាន​​​​គូប​ប៉ុង​បញ្ចុះ​តម្លៃ (Discount Coupon)​។
2.    ​នៅ​ឆ្នាំ​២០១៨​​ក្រុមហ៊ុន​ ABC International Corporation មាន​ប្រតិបត្តិការ​ដូច​តទៅ​៖​​
a.    ​ខែ​មករា​ ២០១៨​ ក្រុមហ៊ុន​​បាន​ទទួល​ប្រាក់​កក់ (Unearned Revenue)​ ​ទំនិញ​ចំនួន​ $20,000​​ ពី​ក្រុមហ៊ុន ShoesShop​ ជា​សាច់ប្រាក់​ (Cash)​។
b.    ខែមករា​​ ២០១៨ ក្រុមហ៊ុន​បាន​លក់​​ Franchise ទៅ​ឱ្យ​​ក្រុមហ៊ុន​ Shew Corportation ​ចំនួន​ $50,000​ សម្រាប់​ 2​​ឆ្នាំ​​ដោយ​បង់មុន​​។​​ ក្នុង​នោះ​​ក្រុមហ៊ុន​ទទួល​បាន​​​ត្រឹម​ $20,000 ​​ជា​សាច់ប្រាក់​ (Cash) ​នៅ​សល់​ក្រុមហ៊ុន​ Shew Corportation ​​ជំពាក់ (Note payable) ​ដោយ​រំលោះ​ជា​ប្រចាំ​ឆ្នាំ​ (Annual Installment)​។​ ក្នុង​កិច្ចសន្យា​បន្ទុក​ចំណាយ​ផ្សព្វផ្សាយ​ Shew Corporation ​មាន​​ចំនួន​ $500 ជា​ប្រចាំ​ខែ​។
c.    ខែ​កុម្ភៈ​ ២០១៨​ ក្រុមហ៊ុន​បាន​ចុះ​ចំណាយ​ពិត​នៃ​ Franchise តាម​រំលស់​ស្មើភាគ (Straight- Line Depreciation)​។​
d.    ខែ​​កុម្ភៈ​ ២០១៨​ ក្រុមហ៊ុន​ Shew Corportation ​​ ​​ចំណាយ​​​លើ​ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​​ (Advertising Expense) សម្រាប់​​ Franchise​ តាម​កិច្ច​សន្យា​កំណត់​​ចំនួន​​ $500 ជា​សាច់ប្រាក់​ (Cash)
e.    ខែ​​​​កុម្ភៈ​​ ២០១៨​ ក្រុមហ៊ុន​បាន​បញ្ជូន​​ទំនិញ​ ​​$​10,000​ ទៅ​ឱ្យ​ក្រុមហ៊ុន Sokira Company ជា​សាច់ប្រាក់​ (Cash)
f.      ​ថ្ងៃ​ទី​៣ ​មីនា​ ២០១៨​ ក្រុមហ៊ុន​បាន​បញ្ជូន​ទំនិញ​​​​ $​15,000 ទៅ​ឱ្យ​ក្រុមហ៊ុន​ Sokira Company ដោយ​កាត់កង​បំណុល​ចាស់ (Unearned Revenue) ​និង​​សម្រាប់ក្រុមហ៊ុន​ Sokira Company ​ជំពាក់ (Account Payable) ​​​​មាន​គោល​ការណ៍​​ជំពាក់៣០​ថ្ងៃ​សង​ក្នុង​១០​ថ្ងៃ​ដំ​បូង​ទទួល​ការ​​​លក់​បញ្ចុះ​តម្លៃ (Sale Discount) ចំនួន​ ​២%​​ (Term 2/10,n/30)
g.    ​ខែ​មីនា​ ២០១៨​ ​ ក្រុម​ហ៊ុន​ Sokira Company​ បាន​បង្វិល​ទំនិញ​មាន​បញ្ហា​មក​ក្រុមហ៊ុន​វិញ​ (Sale Return)
h.    ថ្ងៃ​ទី​១៣​ មីនា​ ២០១៨​ ក្រុម​ហ៊ុន​ Sokira Company ​ បាន​ទូទាត់​​សង​ជា​សាច់ប្រាក់​​​​ (Cash) ចំនួន​ $2,000​
i.      ខែ​មេសា​ ២០១៨​ ក្រុម​ហ៊ុន​ Sokira Company ​ បាន​ទូទាត់​​សង​​ជា​សាច់ប្រាក់​​ (Cash) ចំនួន​ $1,000​
·         កត់ត្រា​ប្រតិបត្តិការ​​ក្នុង​លេខនា​​ទិន្នានុប្បវត្ត​ (Journal Entry) ដោយ​ប្រើ​គណនី​ប្រាក់ចំណូល​ពី​ការ​លក់​ Sale Revenue​នៅ​ពេល​ដែល​ត្រូវការ​។
Thanks,
Mr.ET Sopheak
Lecturer in Economics

No comments:

Post a Comment

IA 2-2-2020-Interest Capitalization

ESP Education Tel:012 28 93 63 Dear all my students, Interest Capitalization លំហាត់​គណនេយ្យ​មធ្យម​៖ ការ​ប្រាក់​មូលធនកម្ម​      1...