Friday, October 11, 2019

IA 1-18-2019- Bank Reconcile

Welcome to all my beloved readers!
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625
ជំពូក​ទី​៧​
(គណនេយ្យ​មធ្យម​ ​ទំព័រ​ទី​៤០៣)
   1.    ក្រុមហ៊ុន​ Harrison Company មាន​គណនី​សន្សំ​នៅ​ធនាគារ​ Cambodia Bank។ របាយការណ៍​ធនាគារ​ (Bank Statements)​រៀបចំ​ប្រចាំ​ខែ​​បាន​ផ្ដល់​ឱ្យ​ដោយ​ពុំ​​មាន​ប្រតិបត្តិការ​​​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​​នីមួយ​ៗ​។​​​ របាយការណ៍​ធនាគារ​ (Bank Statements)​​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​​ដូច​ខាង​ក្រោម​៖​
សមតុល្យ​ ថ្ងៃ​ទី​១​​កក្កដា​​ (Balance, July 1)----------------------------------------------------------------- -------- $55,678
ប្រាក់​សន្សំ​សំញ្ច័យ​​ (Deposit)--------------------------------------------------------------------------------- ------ $179,500
មូលប្បទាន​បត្រ​​​​​​ដក​សាច់ប្រាក់​​រួច​ (Checks processed)----------------------------------------------------- ($192,610)
សេវាកម្ម​ធនាគារ​ (Service Charges)----------------------------------------------------------------------------------- ($30)
មូលប្បទានបត្រ​មិន​មាន​មូលនិធិ​គ្រប់គ្រាន់​ (NSF Checks)------------------------------------------------------ ($1,200)
​ការ​ទូទាត់​​បង់ប្រាក់​កម្ចី​​ប្រចាំ​ខែ​​(Monthly Loan Payment) ​ចេញ​ពី​គណនី​សន្សំ​ (ការ​ប្រាក់​$320)---------- $3,320
សមតុល្យ ​ថ្ងៃ​ទី​៣១​​កក្កដា​ (Balance, July 31)--------------------------------------------------------------------- $38,018
ក្រុមហ៊ុន​មាន​សៀវភៅ​ធំ​ (General Ledger)​គណនី​សន្សំ​ (Checking Account)​ មាន​សមតុល្យ​ $38,918 នៅ​ចុង​ខែ​កក្កដា​ ឆ្នាំ​២០១៨​។​ ប្រាក់​សន្សំ​សញ្ច័យ​​មិន​​មាន​ក្នុង​របាយការណ៍​ធនាគារ​ (Deposit Outstanding) សរុប​$6,300 និង​មូលប្បទានបត្រ​​​សរសេរ ​ (Written Checks) ​ចេញ​ដោយ​​ក្រុមហ៊ុន​​ត្រូវ​ដក​ជា​សាច់ប្រាក់​ដោយ​ធនាគារ​ទាំង​អស់​ លើកលែង​តែ​មូលប្បទានបត្រ​​មិន​ទាន់​ដក​សាច់ប្រាក់​(Check Outstanding) សរុប​ $8,420។ លើស​ពី​នេះ​​ទឺកប្រាក់​$2,000​សន្សំ (Checking Account) ​ខែ​កក្កដា​កត់ត្រា​ខុស​​ដោយ​​ក្រុមហ៊ុន​​​ត្រឹម​​តម្លៃ​$200​ដាក់​ចូល​ក្នុង​គណនី​សន្សំក្រុមហ៊ុន​ (Company’s Checking Account) ជា​ឥណពន្ធ​​គណនី​សាច់ប្រាក់​ (Cash) និង​ឥណទាន​ជា​គណនី​អតិថិជន​ជំពាក់​ (Account Receivable) និង​មូលប្បទានបត្រ​ (Checks)​កត់ត្រា​ត្រឹមត្រូវ​ដោយ​ក្រុមហ៊ុន​ $30 ជា​​​ចំណាយ​ចេញ (Disbursement)​ តែ​ធនាគារ​កត់ត្រា​ខុស​ជា​ $300 ជា​ចំណាយ​​ចេញ​ (Disbursement)។​
    A.   រៀបចំ​​របាយការណ៍​សម្របសម្រួល​ធនាគារ​ (Bank Reconciliation) ​សម្រាប់​គណនី​ប្រាក់​សន្សំ​ធនាគារ​ (Checking Account) នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​
      B.   រៀបចំ​កែតម្រូវ​លេខនា​ទិនានុប្បវត្តិ​ (Journal Entry)​ចង្អុល​បង្ហាញ​
(ចំលើយ​៖ $36,168)
   2.    ក្រុមហ៊ុន​ Harrison Company មាន​គណនី​សន្សំ​នៅ​ធនាគារ​ Cambodia Bank។ របាយការណ៍​ធនាគារ​ (Bank Statements)​រៀបចំ​ប្រចាំ​ខែ​​បាន​ផ្ដល់​ឱ្យ​ដោយ​ពុំ​​មាន​ប្រតិបត្តិការ​​​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​​នីមួយ​ៗ​។​​​ របាយការណ៍​ធនាគារ​ (Bank Statements)​​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​​ដូច​ខាង​ក្រោម​៖​
សមតុល្យ​ ថ្ងៃ​ទី​១​​កក្កដា​​ (Balance, July 1)----------------------------------------------------------------- -------- $55,000
ប្រាក់​សន្សំ​សំញ្ច័យ​​ (Deposit)--------------------------------------------------------------------------------- -------- $35,500
ប្រាក់​ប្រមូល​បាន​ពី​​​បំណុល​អតិថិជន​​ដោយ​បង់​ចូល​ធនាគារ​​ (Notes collected by bank)------------------- $12,000
មូលប្បទាន​បត្រ​​​​​​ដក​សាច់ប្រាក់​​រួច​ (Checks processed)-------------------------------------------------------- ($7,000)
សេវាកម្ម​ធនាគារ​ (Service Charges)----------------------------------------------------------------------------------- ($50)
មូលប្បទានបត្រ​មិន​មាន​មូលនិធិ​គ្រប់គ្រាន់​ (NSF Checks)------------------------------------------------------ ($2,000)
​ការ​ទូទាត់​​បង់ប្រាក់​កម្ចី​​ប្រចាំ​ខែ​​(Monthly Loan Payment) ​ចេញ​ពី​គណនី​សន្សំ​ (ការ​ប្រាក់​$320)-------- ($1,450)
សមតុល្យ ​ថ្ងៃ​ទី​៣១​​កក្កដា​ (Balance, July 31)--------------------------------------------------------------------- $92,000
ក្រុមហ៊ុន​មាន​សៀវភៅ​ធំ​ (General Ledger)​គណនី​សន្សំ​ (Checking Account)​ មាន​សមតុល្យ​ $82,000 នៅ​ចុង​ខែ​កក្កដា​ ឆ្នាំ​២០១៨​។​ ប្រាក់​សន្សំ​សញ្ច័យ​​មិន​​មាន​ក្នុង​របាយការណ៍​ធនាគារ​ (Deposit Outstanding) សរុប​$8,000 និង​មូលប្បទានបត្រ​​​សរសេរ ​ (Written Checks) ​ចេញ​ដោយ​​ក្រុមហ៊ុន​​ត្រូវ​ដក​ជា​សាច់ប្រាក់​ដោយ​ធនាគារ​ទាំង​អស់​ លើកលែង​តែ​មូលប្បទានបត្រ​​មិន​ទាន់​ដក​សាច់ប្រាក់​(Check Outstanding) សរុប​ $5,000។ លើស​ពី​នេះ​​ទឺកប្រាក់​$160​សន្សំ (Checking Account) ​ខែ​កក្កដា​កត់ត្រា​ខុស​​ដោយ​​ក្រុមហ៊ុន​​​​​តម្លៃ​$1,660 ដាក់​ចូល​ក្នុង​គណនី​សន្សំក្រុមហ៊ុន​ (Company’s Checking Account) ជា​ឥណពន្ធ​​គណនី​សាច់ប្រាក់​ (Cash) និង​ឥណទាន​ជា​គណនី​អតិថិជន​ជំពាក់​ (Account Receivable) និង​មូលប្បទានបត្រ​ (Checks)​កត់ត្រា​ត្រឹមត្រូវ​ដោយ​ក្រុមហ៊ុន​ $6,555 ជា​​​ចំណាយ​ចេញ (Disbursement)​ តែ​ធនាគារ​កត់ត្រា​ខុស​ជា​ $555 ជា​ចំណាយ​​ចេញ​ (Disbursement)។​
A.   រៀបចំ​​របាយការណ៍​សម្របសម្រួល​ធនាគារ​ (Bank Reconciliation) ​សម្រាប់​គណនី​ប្រាក់​សន្សំ​ធនាគារ​ (Checking Account) នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​
B.   រៀបចំ​កែតម្រូវ​លេខនា​ទិនានុប្បវត្តិ​ (Journal Entry)​ចង្អុល​បង្ហាញ​
(ចំលើយ​៖ $89,000)
 (គណនេយ្យ​មធ្យម​ ​ទំព័រ​ទី​៣៨៨)
    3.    ក្រុមហ៊ុន​ Holiday Company កំណត់​​​សាច់ប្រាក់​​​ចំណាយ​ក្នុង​ការិយាល័យ​ (Petty Cash)ចំនួន​ $200​ នៅ​​ថ្ងៃ​ទី​១​ខែ​មីនា​ឆ្នាំ​២០១៨​ដោយ​ប្រើ​ប្រាក់​​ក្នុង​ធនាគារ​ (Cash in Bank ឬ​ Checking Account)​។ នៅ​ក្នុង​អំឡុង​ខែ​មីនា​​ក្រុមហ៊ុន​បាន​ចំណាយលើ​​ថ្លៃ​ប្រៃសនីយ៍ (Postage Expense)$40 ចំណាយ​​សម្ភារៈ​ផ្គត់ផ្គង់​ការិយាល័យ​ (Office Supply)$35 ចំណាយ​​សេវា​កម្ម​ចែកចាយ​ (Delivery Expense)$55 និង​ចំណាយ​ការ​កម្សាន្ត​ផ្សេង​ៗ​ (Entertainment)$30។​ សរុប​ចំណាយ​គឺ $160ដោយ​ទូទាត់​ជា​សាច់ប្រាក់​។​
A.   កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​គណនី​សាច់ប្រាក់​ចំណាយ​ក្នុងការិយាល័យ​ (Petty Cash)
B.   កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​​ចំណាយ​ខាងលើ

Thanks,
Mr.ET Sopheak
Lecturer in Economics

No comments:

Post a Comment

IA 2-2-2020-Interest Capitalization

ESP Education Tel:012 28 93 63 Dear all my students, Interest Capitalization លំហាត់​គណនេយ្យ​មធ្យម​៖ ការ​ប្រាក់​មូលធនកម្ម​      1...