Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625
លំហាត់
(Non-cash
Acquisition)
Deferred
Payment
1. នៅថ្ងៃទី៣១
ធ្នូ ២០១៦ ក្រុមហ៊ុន Bayon បានទិញឡឧស្សាហកម្ម
(Industrial Furnace) ដោយទទួលបានកិច្ចសន្យាទូទាត់សងដោយមិនមានការប្រាក់
$40,000នៅថ្ងៃទី៣១ ធ្នូ ២០១៨។ កម្ចីពីធនាគារលើទីផ្សារមានអត្រាប្រចាំឆ្នាំ
10%។ កត់ត្រាលេខនាទិន្នានុប្បវត្តិ (Journal entry) ប្រតិបត្តិការក្រុមហ៊ុនទូទាត់ថ្លៃម៉ាស៊ីនជំពាក់នៅថ្ងៃទី៣១
ធ្នូ ២០១៨។ សម្មតិកម្ម៖ Furnace, Discount on Note Payable, Interest Expense,
Note Payable, Cash
ចំណាំ៖
Discount
on Note Payable ជាគណនីនៃភាពខុសគ្នារវាងNote Payableនិង Present Value របស់គណនីនោះ។
Issuance
of Equity Securities
2. ថ្ងៃទី១
ធ្នូ ២០១៨ ក្រុមហ៊ុន Sambo ទិញដី (Land)តម្លៃ $700,000 និង អគារ(Building)តម្លៃ $1,000,000 ដោយចេញភាគហ៊ុនសាមញ្ញា (Common
Stock) ឱ្យម្ចាស់អចលនទ្រព្យទាំង២ប្រភេទ។ កត់ត្រាលេខនាទិន្នានុប្បវត្តិ
(Journal entry) ប្រតិបត្តិការខាងលើនេះ?
សម្មតិកម្ម៖ Land, Building និង Common Stock
3. ថ្ងៃទី១
កុម្ភៈ ២០១៩ ក្រុមហ៊ុន Sambo ទិញដី (Land)តម្លៃ $700,000 និង ឡានដឹកទំនិញ (Truck)
តម្លៃ $200,000 ដោយចេញភាគហ៊ុនសាមញ្ញា (Common
Stock) ឱ្យម្ចាស់ដី និងភាគហ៊ុនអាទិភាព (Preferred
Stock)ទៅឱ្យម្ចាស់ឡាន។ កត់ត្រាលេខនាទិន្នានុប្បវត្តិ
(Journal entry) ប្រតិបត្តិការខាងលើនេះ? សម្មតិកម្ម៖ Land, Truck, Common
Stock និង Preferred Stock
Asset
Donation
4. ក្រុមហ៊ុន
Enterprise សម្រេចចិត្តប្ដូរការិយាល័យកណ្ដាលមករាជធានីភ្នំពេញ។
ក្នុងការប្ដូរទីកន្លែងនេះក្រុមហ៊ុនទទួលបានផលប្រយោជន៍ 20% នៃថ្លៃដើមអាគារ (Cost of Building) តម្លៃ
$1,500,000 ក្នុងការចំណាយលើការផ្លាស់ប្ដូរទីតាំង។
អាគារសាងសង់រួចនៅថ្ងៃទី១៤ កុម្ភៈ ២០១៩។ កត់ត្រាលេខនាទិន្នានុប្បវត្តិ
(Journal entry) ប្រតិបត្តិការខាងលើនេះ បើការទូទាត់ជាសាច់ប្រាក់
? សម្មតិកម្ម៖Land, Cash និង Revenue-Donation of
asset
5. ក្រុមហ៊ុន
Enterprise សម្រេចចិត្តប្ដូរការិយាល័យកណ្ដាលមករាជធានីភ្នំពេញ។
ក្នុងការប្ដូរទីកន្លែងនេះក្រុមហ៊ុនទទួលបានផលប្រយោជន៍ 10% នៃថ្លៃដើមអាគារ (Cost of Building) តម្លៃ
$1,000,000 ក្នុងការចំណាយលើការផ្លាស់ប្ដូរទីតាំង។
អាគារសាងសង់រួចនៅថ្ងៃទី១៤ កុម្ភៈ ២០១៩។ កត់ត្រាលេខនាទិន្នានុប្បវត្តិ
(Journal entry) ប្រតិបត្តិការខាងលើនេះ
បើការទូទាត់ជាសាច់ប្រាក់? សម្មតិកម្ម៖Land, Cash និង
Revenue-Donation of asset
Asset
Exchange
6. ក្រុមហ៊ុន Angkor Finance ទិញឧបករណ៍ថ្មី (Equipment)។ ក្រុមហ៊ុន Angkorមានឧបករណ៍ចាស់ដែលនៅសល់តម្លៃ
(Book Value) ត្រឹមតែ $10,000 ដោយដឹងថាឧបករណ៍នេះមានតម្លៃដើម
(Cost)គឺ $50,000និងមានតម្លៃបង្គរកត់រំលស់
(Accumulated Depreciation) $40,000។
ជាសំណាងល្អតម្លៃឧបករណ៍លើទីផ្សារ (Fair Value)របស់ម៉ាស៊ីនពេលនោះគឺ
$15,000។ ដើម្បីប្ដូរឧបករណ៍ចាស់គាត់ត្រូវបន្ថែមសាច់ប្រាក់ទៅលើឧបករណ៍ចាស់
$42,000។ កត់ត្រាលេខនាទិន្នានុប្បវត្តិ (Journal entry) ប្រតិបត្តិការការប្ដូរឧបករណ៍នេះ
បើការទូទាត់ជាសាច់ប្រាក់? សម្មាតិកម្ម៖
Equipment, Cash, Gain, Loss, Accumulated Depreciation
7. ក្រុមហ៊ុន Angkor Finance ទិញម៉ាស៊ីនថ្មី (Machinery)។ ក្រុមហ៊ុន Angkorមានម៉ាស៊ីនចាស់ដែលនៅសល់តម្លៃ
(Book Value) ត្រឹមតែ $6,000
ដោយដឹងថាម៉ាស៊ីននេះមានតម្លៃដើម (Cost)គឺ
$50,000និងមានតម្លៃបង្គរកត់រំលស់ (Accumulated
Depreciation) $2,000។ ជាសំណាងល្អតម្លៃម៉ាស៊ីនលើទីផ្សារ
(Fair Value)របស់ម៉ាស៊ីនពេលនោះគឺ $1,000។
ដើម្បីប្ដូរម៉ាស៊ីនចាស់គាត់ត្រូវបន្ថែមសាច់ប្រាក់ទៅលើម៉ាស៊ីនចាស់
$4,500។ កត់ត្រាលេខនាទិន្នានុប្បវត្តិ (Journal entry) ប្រតិបត្តិការការប្ដូរម៉ាស៊ីននេះ បើការទូទាត់ជាសាច់ប្រាក់?
សម្មាតិកម្ម៖ Machinery, Cash,
Gain, Loss, Accumulated Depreciation
Thanks,
Mrs.ET Sopheak
No comments:
Post a Comment