Saturday, June 8, 2019

IA 2-8-2019-CL: Liability from Advance Collection

Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625
លំហាត់
Liabilities from advance collection
   1.    ក្រុមហ៊ុន​ Cambodia Electricity Co.,Ltd  បាន​​លក់​សមាសធាតុ​អគ្គិសនី​​ងាយ​ខូច​គុណភាព​ (Perishable Electronic Component)។ ទំនិញ​មួយ​ចំនួន​ត្រូវ​បាន​ដឹកជញ្ជូន​រក្សាទុក​ក្នុង​កុងទ័រណឺ​ការពារ​ (Protective Containers)​។ អតិថិជន​បាន​ផ្ដល់​ប្រាក់​​​កក់​​តម្កល់​​​​មុន​ (Deposit) សម្រាប់​​កុងទ័រណឺ​នីមួយ​ៗ​ដែល​បាន​ទទួល​​បាន​។ ប្រាក់​កក់​​​​តម្កល់​មុន​ (Deposit)​នេះ​មាន​តម្លៃ​ស្មើ​នឹង​តម្លៃ​របស់​ថ្លៃដើម​​របស់​កុងទ័រណឺ​នោះ​។ អតិថិជន​នោះ​នឹង​បាន​ទូទាត់​សង​ត្រឡប់​វិញ​បាន​ក្នុង​ករណី​កុងទ័រណឺ​ត្រូវ​បាន​បង្វិល​មក​វិញ​ (Return)។​ ក្នុង​ឆ្នាំ ២០២០​ ​ប្រាក់​​​កក់​តម្កល់​​​​​​ (Deposit) កុងទ័រណឺ​ទាំងអស់​​​ដែល​​​ប្រមូល​​បញ្ជូន​ទៅ​មាន​តម្លៃ​សរុប​ $85,000​។
កិច្ច​សន្យា​ពិន័យ​នៃ​ប្រាក់​​កក់​​​តម្កល់​​​មុន​ចាត់​ជា​​មោឃៈ​ ​ ​ ​ប្រសិន​បើ​កុងទ័រណឺ​មិន​បាន​បង្វិល​ក្នុង​រយៈពេល​ 18​ខែ​។​ កុងទ័រណឺ​ទាំងអស់​ដែល​​​​កាន់កាប់​ដោយ​​អតិថិជន​នៅ​ថ្ងៃ​ទី​១ មករា ២០២០​ ដោយ​មាន​ប្រាក់​​កក់​​​តម្កល់​​​​​មុន​នោះ​​ត្រឹមតែ​ $53,000។ ​នៅ​ក្នុង​ឆ្នាំ​២០២០​​ ទឹកប្រាក់​​បង្វិល​សង​ត្រឡប់​ទៅ​អតិថិជន​វិញ​ $79,000 និងប្រាក់​ពិន័យ​នៃ​ការ​​​កក់​​​បង់​មុន (Forfeit deposit) ​ត្រូវ​​​មាន​ $6,000​​ដោយមាន​ថ្លៃ​ដើមនៃ​កុងទ័រណឺ​មាន​តម្លៃ​ស្មើ​​ 60%​នៃ​ថ្លៃ​​លក់​កុងទ័រណឺ​នីមួយ​ៗ​។​
a.    កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​ប្រាក់​​កក់​​​តម្កល់​​បង់មុន​​ដែល​ទទួល​នៅ​ក្នុង​ឆ្នាំ​២០២០​
b.    កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​ប្រាក់​​កក់​​​តម្កល់​​បង់មុន​​ដែល​​បង្វិល​សង​ត្រឡប់​​​នៅ​ក្នុង​ឆ្នាំ​២០២០​
c.    កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​ប្រាក់​​ពិន័យ​​ប្រាក់​បង់មុន​​​(Forfeit deposit) នៅ​ក្នុង​ឆ្នាំ​២០២០​
d.    កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​​​ថ្លៃ​ដើម​នៃ​កុងទ័រណឺ​​ដែល​​​ពិន័យ​​ប្រាក់​បង់មុន​ (Forfeit deposit)នៅ​ក្នុង​ឆ្នាំ​២០២០​
e.    កំណត់​ប្រភេទ​បំណុល​នៃ​ប្រាក់​​កក់​​​តម្កល់​​សរុប​​​​ដែល​ទូទាត់​​ត្រឡប់​បាន​ក្នុង​របាយការណ៍​តារាងតុល្យការ​​ថ្ងៃ​​ទី​៣១ ធ្នូ​ ២០២០​
សម្មាតិកម្ម៖ Cash, Liability- refundable deposits, Revenue- sale of containers, Cost of Goods Sold​ និង​ Inventory of Containers
    2.    ក្រុមហ៊ុន​ Cambodia Chemical Co.,Ltd  បាន​ទិញ​សារធាតុ​​គីមី​ងាយ​ឆេះ​​ (Combustible Chemical)។ ទំនិញ​មួយ​ចំនួន​ត្រូវ​បាន​ដឹកជញ្ជូន​រក្សាទុក​ក្នង​កុងទ័រណឺ​ការពារ​ (Protective Containers)​។ អតិថិជន​បាន​ផ្ដល់​ប្រាក់​​កក់​​​តម្កល់​​មុន​ (Deposit) សម្រាប់​​កុងទ័រណឺ​នីមួយ​ៗ​ដែល​បាន​ទទួល​។ ប្រាក់​កក់​​​មុន​ (Deposit)​នេះ​មាន​តម្លៃ​ស្មើ​នឹង​តម្លៃ​របស់​ថ្លៃដើម​​របស់​កុងទ័រណឺ​នោះ​។ អតិថិជន​នោះ​នឹង​បាន​ទូទាត់​សង​ត្រឡប់​វិញ​បាន​ក្នុង​ករណី​កុងទ័រណឺ​ត្រូវ​បាន​បង្វិល​មក​វិញ​ (Return)។​ ក្នុង​ឆ្នាំ ២០២១ ​ប្រាក់​​​កក់​​​​ (Deposit) កុងទ័រណឺ​ទាំងអស់​​​ដែល​ដឹក​ជញ្ជូន​​ត្រូវ​បាន​ប្រមូល​មាន​តម្លៃ​សរុប​ $90,000​។
កិច្ច​សន្យា​ពិន័យ​នៃ​ប្រាក់​​កក់​​​តម្កល់​​​មុន​ចាត់​ជា​​មោឃៈ​​​​ ​ប្រសិន​បើ​កុងទ័រណឺ​មិន​បាន​បង្វិល​ក្នុង​រយៈពេល​ 10ខែ​។​ ​ ​កុងទ័រណឺ​ទាំងអស់​ដែល​​​ត្រូវ​​​កាន់កាប់​ដោយ​​អតិថិជន​នៅ​ថ្ងៃ​ទី​១ មករា ២០២១ ​មាន​ប្រាក់​​កក់​​​តម្កល់​​​​​មុន​​​​មាន​ត្រឹមតែ​ $60,000។ ​​នៅ​ក្នុង​ឆ្នាំ​២០២១​​ ​ក្រុមហ៊ុន​ត្រូវ​បង្វិល​សង​ត្រឡប់​ទៅ​អតិថិជន​វិញ​ $80,000 និងប្រាក់​ពិន័យ​នៃ​ការ​​​កក់​​​បង់​តម្កល់​​មុន (Forfeit deposit) ​ត្រូវ​​​មាន​ $10,000​​ដោយមាន​ថ្លៃ​ដើមនៃ​កុងទ័រណឺ​មាន​តម្លៃ​ស្មើ​​ 70%​នៃ​ថ្លៃ​​លក់​កុងទ័រណឺ​នីមួយ​ៗ​។​
a.    កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​ប្រាក់​​កក់​​​តម្កល់​​បង់មុន​​ដែល​ទទួល​នៅ​ក្នុង​ឆ្នាំ​២០២១
b.    កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​ប្រាក់​​កក់​​​តម្កល់​​បង់មុន​​ដែល​​បង្វិល​សង​ត្រឡប់​​​នៅ​ក្នុង​ឆ្នាំ​២០២១
c.    កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​​​ប្រាក់​​ពិន័យ​​ប្រាក់​បង់មុន​​​(Forfeit deposit) នៅ​ក្នុង​ឆ្នាំ​២០២១​
d.    កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​​​ថ្លៃ​ដើម​នៃ​កុងទ័រណឺ​​ដែល​​​ពិន័យ​​ប្រាក់​បង់មុន​ (Forfeit deposit)នៅ​ក្នុង​ឆ្នាំ​២០២១
e.    កំណត់​ប្រភេទ​បំណុល​នៃ​ប្រាក់​​កក់​​​តម្កល់​​សរុប​​​ដែល​ទូទាត់​​ត្រឡប់​បាន​ក្នុង​របាយការណ៍​តារាងតុល្យការ​​ថ្ងៃ​​ទី​៣១ ធ្នូ​ ២០២១
សម្មាតិកម្ម៖ Cash, Liability- refundable deposits, Revenue- sale of containers, Cost of Goods Sold​ និង​ Inventory of Containers
    3.    នៅ​ថ្ងៃ​ទី​១​ មករា​ ២០២២ ក្រុមហ៊ុន Agricultural Fertilizer Co.,Ltd ​ផលិត​នូវ​ផលិតផល​ជី​សរីរាង្គ​​​ពិសេស​ដែល​ជួយ​ឱ្យ​ដំណាំ​​ធម្មជាតិ​មាន​សុខភាព​ល្អ​និង​ ទទួល​បាន​ទិន្នផល​ខ្ពស់​។ ក្រុមហ៊ុន​បាន​រៀបចំ​ផើងប្លាស្ទិច​រក្សា​​ជី​ពិសេស​នេះ​​ដាក់​លក់​ដោយ​អនុញ្ញាត​​ឱ្យ​អតិថិជន​​ទិញ​រក្សា​ទុក​អាច​បង្វិល​​ទៅ​ឱ្យ​ក្រុមហ៊ុន​វិញ​។ គ្រប់​​ផលិតផល​ជី​​ដែល​បាន​លក់​ក្នុង​តម្លៃ​ (Sale Price$12.50 ក្នុង​មួយ​ផើង​​ដោយ​មាន​ថ្លៃដើម​1​ឯកតា​ $3.75​។​ ក្នុង​ការ​​បង្វិល​​ផលិតផល​នេះ​ ក្រុមហ៊ុន​​នឹង​​​​សងត្រឡប់​​​ $2​​​​ក្នុង​​1​ឯកតា​​។ អតិថិជន​បាន​ទិញ​​នៅ​ខែ​កក្កដា​ ២០២០ ដោយមាន​តម្លៃ​ប្រាក់​កក់​​តម្កល់​ $125,000​។​ នៅខែ កញ្ញា​​ ២០២០​ ​អតិថិនជន​បាន​បង្វិល​ផលិតផល​មក​ក្រុមហ៊ុន​វិញ​ $50,000​។​
a.    កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​​សម្រាប់​ប្រាក់​​កក់​​​តម្កល់​​បង់មុន​​ដែល​​បង្វិល​សង​ត្រឡប់​​​នៅ​​ខែ​កញ្ញាកក្កដា​ ​ឆ្នាំ​២០២
b.    កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​ប្រាក់​​កក់​​​តម្កល់​​បង់មុន​​ដែល​​បង្វិល​សង​ត្រឡប់​​​នៅ​​ខែ​កញ្ញា ​ឆ្នាំ​២០២0
c.    កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) សម្រាប់​​​ប្រាក់​​ពិន័យ​​ប្រាក់​បង់មុន​​​(Forfeit deposit) នៅ​​ខែកញ្ញា​ ឆ្នាំ​២០២0
សម្មាតិកម្ម៖ Cash, Liability- refundable deposits, Revenue- sale of pail, Cost of Goods Sold​ និង​ Inventory of Pail

Thanks,
Mrs.ET Sopheak

No comments:

Post a Comment

IA 2-2-2020-Interest Capitalization

ESP Education Tel:012 28 93 63 Dear all my students, Interest Capitalization លំហាត់​គណនេយ្យ​មធ្យម​៖ ការ​ប្រាក់​មូលធនកម្ម​      1...