Friday, June 7, 2019

IA 2-7-2019-CL: Accrued Liabilities-Interest

Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625
លំហាត់
Accrued Liabilities: Interest
    1.    នៅ​ថ្ងៃ​ទី​១​ តុលា​ ២០១៩​ ក្រុមហ៊ុន​ Sambo ​ខ្ចី​ឥណទាន​ $60,000,000 ​ក្នុង​អត្រាការប្រាក់​ប្រចាំ​ឆ្នាំ  12% ក្នុង​រយៈពេល​ 9ខែ​​ជា​កំណត់​។​ ចំពោះ​ការប្រាក់​​ទាំងអស់​​​ត្រូវ​ទូទាត់​នៅ​កាល​កំណត់​ឥណទាន​ចុងក្រោយ (Maturity)​ និង​​ថ្ងៃ​ទី​៣១​ ធ្នូ​​ ២០១៩​ ជា​កាលបរិច្ឆេទ​សារពើពន្ធ​ (Financial Year)
a.    ចុះ​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry​) នៅ​ថ្ងៃ​ទី​១​ តុលា​ ២០១៩
b.    ចុះ​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry​) នៅ​ថ្ងៃ​ទី​៣១ ធ្នូ​ ២០១៩
c.    ចុះ​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry​) នៅ​ថ្ងៃ​ទី​៣១​ មិថុនា​ ២០២០
សម្មតិកម្ម៖ Cash, Note Payable, Interest Expenseនិង​ Interest Payable
    2.    នៅ​​​ថ្ងៃ​ទី​១​ សីហា​​ ២០២០​ ក្រុមហ៊ុន​ Sambath ​ខ្ចី​ឥណទាន​ $80,000,000 ​ក្នុង​អត្រាការប្រាក់​ប្រចាំ​ឆ្នាំ  12% ក្នុង​រយៈពេល​ 10ខែ​​ជា​កំណត់​។​ ចំពោះ​ការប្រាក់​​ទាំងអស់​​​ត្រូវ​ទូទាត់​នៅ​កាល​កំណត់​ឥណទាន​ចុងក្រោយ (Maturity) និង​​ថ្ងៃ​ទី​៣១​ ធ្នូ​​ ២០១៩​ ជា​កាលបរិច្ឆេទ​សារពើពន្ធ​ (Financial Year)
a.    ចុះ​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) នៅ​ថ្ងៃ​ទី​១​ សីហា​​ ២០២០
b.    ចុះ​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry​) នៅ​ថ្ងៃ​ទី​៣១ ធ្នូ​ ២០២០
c.    ចុះ​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry​) នៅ​ថ្ងៃ​ទី​៣១​ ឧសភា​​ ២០២១
សម្មតិកម្ម៖ Cash, Note Payable, Interest Expenseនិង​ Interest Payable
    3.    នៅ​​​ថ្ងៃ​ទី​១​ វិច្ឆិកា​​​​ ២០២០​ ក្រុមហ៊ុន​ RothNeary ​ខ្ចី​ឥណទាន​ $50,000,000 ​ក្នុង​អត្រាការប្រាក់​ប្រចាំ​ឆ្នាំ  12% ក្នុង​រយៈពេល​ 10ខែ​​ជា​កំណត់​។​ ​​​ថ្ងៃ​ទី​៣១​ ធ្នូ​​ ២០១៩​ ជា​កាលបរិច្ឆេទ​សារពើពន្ធ​ (Financial Year)
a.    ចុះ​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) នៅ​ថ្ងៃ​ទី​១​ វិច្ឆិកា​​​ ២០២០
b.    ចុះ​លេខនា​ទិន្ននុប្បវត្តិ​ (Journal Entry) ទូទាត់​នៅ​​​​​​​ថ្ងៃ​ទី​៣១​ ធ្នូ​​ ២០២០ បើ​ត្រឹមថ្ងៃ​នេះ​អត្រាការប្រាក់​នឹង​ក្លាយ​ជា​​អប្បហារ​(Discount) ជា​ឥណទាន​ឥត​យក​ការ​ប្រាក់​​។​
c.    ចុះ​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry​) ទូទាត់​​នៅ​ថ្ងៃ​ទី​៣១​ មីនា​​​​ ២០២១ បើ​ត្រឹមថ្ងៃ​នេះ​អត្រាការប្រាក់​នឹង​ត្រូវ​បាន​ធ្វើ​អប្បហារ​(Discount) ដោយ​ឥត​យក​ការ​ប្រាក់​​ 50% នៃ​ការប្រាក់ទាំងអស់​។​
d.    ចុះ​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry​) ទូទាត់​​​នៅ​ថ្ងៃ​ទី​៣១ សីហា​​​​​ ២០២១​​ដោយ​គ្មាន​អប្បហារ​​ការ​ប្រាក់​ឡើយ​។​
សម្មតិកម្ម៖ Cash, Note Payable, Interest Expense, Discount on Note Payable និង​ Interest Payable
    4.    នៅ​ថ្ងៃ​ទី​ ១ កក្កដា​ ២០២០ ក្រុមហ៊ុន​ Soksan ចេញ​នៅ​លិខិត​ទទួល​បំណុល (Commercial Paper)​ ចំនួន​ $2,000,000 រយៈពេល​​ 8ខែ​ដោយ​មាន​អត្រា​អប្បហារ​ (Discount rate) ប្រចាំ​ឆ្នាំ​ 9%​។   ចុង​ឆ្នាំ​សារពើពន្ធ​នៅ​ថ្ងៃ​ទី​31 ធ្នូ (Financial Year)
a.    ចុះ​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) នៅ​ថ្ងៃ​ទី​១​ កក្កដា​​​​ ២០២០
b.    ចុះ​លេខនា​ទិន្នានុប្បវត្តិ​ (Journal Entry) នៅ​ថ្ងៃ​ទី​៣១​​ ធ្នូ​ ២០២០
c.    ចុះ​លេខនា​ទិន្ននុប្បវត្តិ​ (Journal Entry) ទូទាត់​នៅ​​​​​​​ថ្ងៃ​ទី​៣១​ មីនា​​​ ២០២១
សម្មតិកម្ម៖ Cash, Note Payable, Interest Expense, Discount on Note Payable និង​ Interest Payable
    5.    នៅ​ថ្ងៃ​ទី​1 ធ្នូ​​ 2019​ ក្រុមហ៊ុន​ Angkor បាន​​ចេញ​ប័ណ្ណ​បំណុល​ $100,000 រយៈពេល​ខ្លី​ 9ខែ​​ និង​មាន​អត្រាការប្រាក់​​ប្រចាំ​ឆ្នាំ​ 12%​ជា​សាច់ប្រាក់​។ ការប្រាក់​ត្រូវ​ជំពាក់​​រហូត​ដល់​កាល​កំណត់​នៃ​ឥណទាន ​(Maturity)។ ​​កត់ត្រាលេខនាទិន្ននុប្បវត្តិ​ដូច​ខាងក្រោម​៖​
a.    ថ្ងៃ​ទី​1 ធ្នូ​​ 2019
បើ​​ចុង​ឆ្នាំ​សារពើពន្ធ​នៅ​ថ្ងៃ​ទី​31 ធ្នូ​?
b.    ថ្ងៃ​ទី​31 ធ្នូ​ 2019
c.    ថ្ងៃ​ទី​31 ឧសភា 2020
បើ​ចុងឆ្នាំ​សារពើពន្ធ​​នៅ​ថ្ងៃ​ទី​30 មិថុនា​​?​
d.    ថ្ងៃ​ទី​​​30 មិថុនា​​ 2019
e.    ថ្ងៃ​ទី​31 សីហា​ 2020
សម្មាតិកម្ម៖ Cash, Note Payable, Interest Expense, Interest Payable
   6.    នៅ​ថ្ងៃ​ទី​1 វិច្ឆិកា​ 2019​ ក្រុមហ៊ុន​ Angkor បាន​​ចេញ​ប័ណ្ណ​បំណុល​ $200,000 រយៈពេល​ខ្លី​ 10ខែ​​ និង​មាន​អត្រាការប្រាក់​​ប្រចាំ​ឆ្នាំ​ 18%​ជា​សាច់ប្រាក់​។ ការប្រាក់​ត្រូវ​ជំពាក់​​រហូត​ដល់​កាល​កំណត់​នៃ​ឥណទាន ​(Maturity)។ ​​កត់ត្រាលេខនាទិន្ននុប្បវត្តិ​ដូច​ខាងក្រោម​៖​
a.    ថ្ងៃ​ទី​1 ធ្នូ​​ 2019
បើ​​ចុង​ឆ្នាំ​សារពើពន្ធ​នៅ​ថ្ងៃ​ទី​31 ធ្នូ​?
b.    ថ្ងៃ​ទី​31 វិច្ឆិកា 2019
c.    ថ្ងៃ​ទី​31 ឧសភា 2020
បើ​ចុងឆ្នាំ​សារពើពន្ធ​​នៅ​ថ្ងៃ​ទី​30 មិថុនា​​?​
d.    ថ្ងៃ​ទី​​​30 មិថុនា​​ 2019
e.    ថ្ងៃ​ទី​31 សីហា 2020
សម្មាតិកម្ម៖ Cash, Note Payable, Interest Expense, Interest Payable
   7.    នៅ​ថ្ងៃ​ទី​1 ឧសភា​ 2019​ ក្រុមហ៊ុន​ Bayon បាន​​ចេញ​លិខិត​ទទួល​ជំពាក់​ (Commercial Paper)$120,000 រយៈពេល​ខ្លី​ 9ខែ​​ និង​មាន​អត្រា​អប្បហារ​​ប្រចាំ​ឆ្នាំ (Discount Interest Rate) 9%​ជា​សាច់ប្រាក់​។ ការប្រាក់​ត្រូវ​ជំពាក់​​រហូត​ដល់​កាល​កំណត់​នៃ​ឥណទាន​( Maturity)។ ចុង​ឆ្នាំ​សារពើពន្ធ​នៅ​ថ្ងៃ​ទី​31 ធ្នូ ​ កត់ត្រាលេខនាទិន្ននុប្បវត្តិ​​ខាងក្រោម​៖​
a.    ថ្ងៃ​ទី​1 ឧសភា​​ 2019
b.    ថ្ងៃ​ទី​31 ធ្នូ​ 2019
c.    ថ្ងៃ​ទី​29 កុម្ភៈ 2020
សម្មាតិកម្ម៖ Cash, Note Payable, Interest Expense, Interest Payable
   ចំណាំ៖
  •      Simple Interest៖ បំណុល​រយៈពេល​ខ្លី​ (រយៈពេល​​តិចជាង​ឬ​ស្មើ​ ១​ឆ្នាំ​)​ត្រូវ​គណនា​អត្រា​ការ​ប្រាក់​តាម​ «អត្រាការ​ប្រាក់​ទោល​ ឬ​ការ​ប្រាក់​សាមញ្ញ​»។​
  •  រាល់​ចំណូល​និង​ ចំណាយ​ត្រូវ​បាន​ទទួល​ស្គាល់​ពេល​ដែល​វា​បានកើតឡើង​​ដោយ​យោង​តាម​វិធីសាស្ត្រ​ Accrual Basic។​​ ការ​ Discount on Note payable  ត្រូវ​បាន​ទទួល​ស្គាល់​ចំពោះ​ចំណាយ​ការ​ប្រាក់​ដែល​ទទួល​បាន​​​ការ​បញ្ចុះ​តម្លៃ​។​ ឧ. ក្រុមហ៊ុន Soksan ទទួល​ត្រូវ​ទូទាត់​កម្ចី​$10,000 ជាមួយ​​មួយ​អត្រា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ​ 24% ក្នុង​រយៈពេល​ 12ខែ​។  ក្រុមហ៊ុន​នឹង​ទទួល​បានការ​បញ្ចុះ​តម្លៃ​ពិសេស​ក្នុង​ករណី​គាត់​ទូទាត់​សង​ក្នុង​រយៈពេល​1ខែ​ដោយ​​អត្រាការ​ប្រាក់​​ប្រចាំ​ឆ្នាំ​ត្រឹមតែ​ 12%។ នៅ​ចុង​ខែ​ទី​១ គាត់​ត្រូវ​ទូទាត់​ត្រឹម​តែ​សាច់ប្រាក់​សរុប​ $10,100។ កត់ត្រា​លេខនាទិន្នានុប្បវត្តិ​ (Journal Entry)

           Note Payable ……………………$10,000
           Interest expense…………………….$200
                      Discount on Note payable…………………...$100
                      Cash………………………………………..….$10,000
                 (Paid full- amount repayment before deadline)
Thanks,
Mrs.ET Sopheak

No comments:

Post a Comment

IA 2-2-2020-Interest Capitalization

ESP Education Tel:012 28 93 63 Dear all my students, Interest Capitalization លំហាត់​គណនេយ្យ​មធ្យម​៖ ការ​ប្រាក់​មូលធនកម្ម​      1...