Monday, June 3, 2019

IA 2-5-2019-Cost Allocation Approaches

Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625
លំហាត់
Cost Allocation
    1.    នៅ​ថ្ងៃ​ទី​១​ មករា​ ឆ្នាំ​២០១៩ ក្រុមហ៊ុន​ Transportation Co.,ltd បាន​​ទិញ​រថយន្ត​​ដឹក​ជញ្ជូន​តម្លៃ​ $43,000​។ នៅ​ចុង​ឆ្នាំ​ទី​​៤​ ​នៃ​អាយុកាល​ទ្រព្យ​​សកម្ម​​ (Service Life) របស់​រថយន្ត​ វា​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន់​​​តម្លៃ​​នៅ​សល់​ (Residual Value) ​ត្រឹម​តែ​ $3,000​។​ ក្នុង​កំឡុង​ពេល​៤​ឆ្នាំ​នេះ​ក្រុមហ៊ុន​​រំពឹង​ឃើញ​ថា​រថយន្ត​​នេះ​ធ្វើ​ដំណើរ​បាន​ 100,000km​។​ ចូរ​គណនា​រំលស់​ប្រចាំ​ឆ្នាំ​ (Annual Depreciation) ​ក្នុង​រយៈពេល​៥​ឆ្នាំ​ដែល​រថយន្ត​​នេះ​ដោយ​ប្រើ​វិធី​ខាងក្រោម​ដូច​ជា​៖​
a.    វិធី​រំលស់​ស្មើ​ភាគ (Straight- line)
b.    ​វិធី​រំលស់​ផល​បូក​ខ្ទង់​ឆ្នាំ​ (Sum-of-the years’-digits (SYD))
c.    ​វិធី​រំលស់​សមតុល្យ​ថយ​ចុះ​ទ្វេរ​ភាគ​​ (Double- declining balance)
d.    វិធី​​រំលស់​សមតុល្យ​ថយចុះ​150% (150% declining balance)
e.    វិធី​​រំលស់​​តាម​ឯកតា​​ផលិតផល​ ​(​Unit-of-production​​)​ ដោយ​រង្វាស់​គីឡូ​ម៉ែត្រ​ដែល​​ធ្វើ​ដំណើរ​​​ជា​ Output និង​មាន​រង្វាស់​​គីឡូម៉ែត្រ​​ជាក់ស្ដែង​ (Actual kilometers) ​ដូច​តទៅ​៖​
ឆ្នាំ​
2019
2020
2021
2022
គីឡូ​ម៉ែត្រ​
25,000
30,000
24,000
21,000
    2.    នៅ​ថ្ងៃ​ទី​១​ មករា​ ឆ្នាំ​២០២០ ក្រុមហ៊ុន Printing Co.,Ltd បាន​​ទិញ​​​​ម៉ាស៊ីន​បោះពុម្ព​តម្លៃ​ $35,000​។ នៅ​ចុង​ឆ្នាំ​ទី​3 ​នៃ​អាយុកាល​ទ្រព្យ​​សកម្ម​​ (Service Life) របស់​​ម៉ាស៊ីន​ វា​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន់​តម្លៃ​​ត្រឹម​តែ​ $5,000​។​ ក្នុង​កំឡុង​ពេល​ ៣​​ឆ្នាំ​នេះ​ក្រុមហ៊ុន​​រំពឹង​ឃើញ​ថា​​ម៉ាស៊ីន​​​​នេះ​ធ្វើ​​បោះ​​ពុម្ព​​​បាន​ 180,000​កេស​​។​ ចូរ​គណនា​រំលស់​ប្រចាំ​ឆ្នាំ​ (Annual Depreciation) ​ក្នុង​រយៈពេល​៥​ឆ្នាំ​ដែល​​ម៉ាស៊ីន​​នេះ​ដោយ​ប្រើ​វិធី​ខាងក្រោម​ដូច​ជា​៖​
a.    វិធី​រំលស់​ស្មើ​ភាគ (Straight- line)
b.    ​វិធី​រំលស់​ផល​បូក​ខ្ទង់​ឆ្នាំ​ (Sum-of-the years’-digits (SYD))
c.    ​វិធី​រំលស់​សមតុល្យ​ថយ​ចុះ​ទ្វេរ​ភាគ​​ (Double- declining balance)
d.    វិធី​​រំលស់​សមតុល្យ​ថយចុះ​150% (150% declining balance)
e.    វិធី​​រំលស់​​តាម​ឯកតា​​ផលិតផល​ ​(​Unit-of-production​​)​ ដោយ​រង្វាស់​គីឡូ​ម៉ែត្រ​ដែល​​ធ្វើ​ដំណើរ​​​ជា​ Output និង​មាន​រង្វាស់​​គីឡូម៉ែត្រ​​ជាក់ស្ដែង​ (Actual kilometers) ​ដូច​តទៅ​៖​
ឆ្នាំ​
2020
2021
2022
កេស​
65,000
70,000
45,000
    3.    ចូរ​គណនា​តម្លៃ​​ដែល​បាត់​នៅ​ក្នុង​បញ្ជី​រំលស់​​ទ្រព្យ​សកម្ម​​​​ដូច​ខាងក្រោម​៖​
ទ្រព្យ​សកម្ម​
Assets
ថ្លៃ​ដើម​
Cost
តម្លៃ​សល់
Residual Value
អាយុកាល​ទ្រព្យ​​សកម្ម​
Service Life
វិធី​រំលស់
Depreciation Method
​ចំណាយ​រំលស់​ឆ្នាំ​ទី​២
Depreciation (Year 2)
A
?
$20,000
5
DDB
$24,000
B
$40,000
?
8
SYD
$7,000
C
$65,000
$5,000
?
SL
$6,000
D
$230,000
$10,000
10
?
$22,000
E
$200,000
$20,000
8
150%DDB
?
    4.    នៅ​ថ្ងៃ​ទី​១ មករា​ ឆ្នាំ​២០១៩ ក្រុមហ៊ុន​ Power Co.,Ltd បាន​ទិញ​សិទ្ធិ​ក្នុង​ការ​​ជីក​រ៉ែ​​ធ្យូង​ថ្ម​។ ថ្លៃ​ទិញ​​និង​ចំណាយ​ផ្សេង​ៗ​​ចំបាច់​សម្រាប់​រៀបចំ​ទាញ​យក​រ៉ែ​នេះ​សរុប​ $4,500,000​។ ក្រុមហ៊ុន​នេះ​រំពឹង​ថា​នឹង​ទាញ​ផល​ពី​រ៉ែ​នេះ​ប្រមាណ 900,000តោន​ក្នុង​រយៈពេល​​ 4​ឆ្នាំ​។ នៅ​ឆ្នាំ​២០១៩ រ៉ែ​240,000តោន​ត្រូវ​បាន​ទាញ​និង​លក់​ភ្លាម​ៗ​។
a.    គណនា​ចំណាយ​រំលស់​សម្រាប់​ឆ្នាំ​២០១៩។
b.    ​ចុះ​ប្រតិបត្តិការ​​ក្នុង​​លេខនា​ទិន្នានុប្បវត្តិ​​​ (Journal entry) និង​ តារាង​តុល្យការ​​ (Balance Sheet) ​ឆ្នាំ ២០១៩​។​
    សម្មតិកម្ម៖ Depletion Expense ​និង​ Accumulated Depletion
  5.   ក្រុមហ៊ុន​ Natural Recovery Co.,Ltd ​ធ្វើ​ប្រតិបត្តិការ​ជីក​រ៉ែ​ត្បូង​នៅ​បប៉ៃលិន​​។ ក្រុមហ៊ុន​បាន​ចំណាយ​សុំ​សិទ្ធិ​ (Purchase Cost)$3,000,000 នៅ​ឆ្នាំ​២០១៩​ចំពោះ​​ទំហំ​ដី​ជីក​រ៉ែ​ និង​ចំណាយ​ផ្សេង​ៗ​បន្ថែម​ $150,000 សម្រាប់​​​ទាញ​យក​រ៉ែ​នេះ​។ ដំណើរការ​នៃ​ការជីក​រក​រ៉ែ​ប្រមាណ​​ ៤​ឆ្នាំ​​ (Service Life) ក្រុមហ៊ុន​នឹង​រៀបចំ​ស្ដារ​ដី​ទៅ​សភាព​ដើម​វិញ​ដោយ​រៀបចំ​ផ្លូវ​​​​មាន​សួន​លំអ​​។ ក្រុមហ៊ុន​​បាន​ផ្ដល់​ព័ត៌មាន​ប៉ាន់​ស្មាន​លើ​ថ្លៃដើម​​ស្ដារ​ (Restoration Cost) ក្នុង​រយៈពេល​​៤​ឆ្នាំ​ជាមួយ​ប្របាប និង​លំហូរ​សាច់ប្រាក់​​ខាង​ក្រោម​៖​
ប្រភេទ
លំហូរ​សាច់ប្រាក់​
ប្រូបាប
1
$300,000
25%
2
$400,000
40%
3
$600,000
35%
            ដើម្បី​ជា​​ជំនួយ​ដល់​ដំណើរការ​ជីក​រ៉ែ​ក្រុមហ៊ុន​បាន​ទិញ​​ឧបករណ៍​ជីករ៉ែ​តម្លៃ​ $120,000 នៅ​ថ្ងៃ​ទី​១ មេសា​ ២០១៩​។ នៅ​ពេល​ចប់​ដំណើរការ​​ឧបករណ៍​​នោះ​នៅ​សល់​តម្លៃ​ត្រឹមតែ​ $20,000​ដែល​ត្រូវ​កំណត់​ចូល​ក្នុង​ថ្លៃដើម​នៃ​រ៉ែ​នេះ​ផង​ដែរ​។ ​ ការ​តម្រូវ​ឥណទាន​ (Credit- adjusted) បាន​ផ្ដល់​ព័ត៌មាន​អត្រា​ការ​ប្រាក់​នៃ​អត្រា​ទីផ្សារ​ទូទៅ​ (Risk- free rate) គឺ​10%​។​
             ក្រុមហ៊ុន​រំពឹង​ថា​នឹង​ទាញ​បាន​រ៉ែ​ត្បូង​ប្រមាណ 10,000,000Kg។ តម្លៃ​​រ៉ែ​​ជាក់ស្ដែង​​នៅ​​ឆ្នាំ​២០១៩គឺ 1,600,000Kg និង​ឆ្នាំ​២០២០​បាន​ 3,000,000Kg។​
a.    គណនា​ថ្លៃ​ដើម​រុករក​ (Exploration Cost)​របស់​រ៉ែ​ត្បូង​
b.    គណនា​ថ្លៃ​ដើម​ស្ដារ​ (Restoration Cost) របស់​រ៉ែ​ត្បូង​
c.    គណនា​ថ្លៃ​ដើម​រ៉ែ​ត្បូង​ (Cost of Gem)
d.    គណនា​​រំលស់​របស់​រ៉ែ​ត្បូង(Depletion) ​និង រំលស់​ឧបករណ៍​ជីករ៉ែ​​ (Deprecation) ក្នងុ​ឆ្នាំ​២០១៩​និង​ឆ្នាំ​២០២០។ ដោយ​ដឹង​ថា​គេ​អនុវត្ត​វិធី​រំលស់​ឯកតា​ផលិតផល​ (Unit-of-production)​ក្នុង​ការ​គណនា​រំលស់​នេះ​។​
e.    ប្រតិបត្តិការ​​ក្នុង​ទិន្នានុប្បវត្តិ​​​ (General Journal) និង​ តារាង​តុល្យការ​​ (Balance Sheet) ​ឆ្នាំ ២០១៩​។​
    សម្មតិកម្ម៖ Depletion Expense, Accumulated Depletion, Depreciation Expense ​និង​ Accumulated Depreciation
    6.    ក្រុមហ៊ុន​ Angkor​ បាន​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​​ដោយ​អនុវត្ត​តាម​ IFRS។ នៅ​ថ្ងៃ​ទី​៣០​ មិថុនា​ ២០១៩ ក្រុមហ៊ុន​បាន​ទិញ​សិទ្ធិ​ Franchise​ក្នុង​តម្លៃ​ $1,200,000។ សិទ្ធិ​ Franchise​ ត្រូវ​រំពឹង​ថា​មាន​​អាយុកាល​ជីវិត​ ១០​ឆ្នាំ​​ដោយ​គ្មាន​តម្លៃ​សំណល់​។ ក្រុមហ៊ុន​នេះ​ប្រើ​វិធីសាស្ត្រ​រំលស់​ថេរ​ (Straight- line amortization depreciation) សម្រាប់​រាល់​ទ្រព្យ​សកម្ម​អរូប​ទាំងអស់​។​ នៅ​ថ្ងៃ​ទី​៣១ ធ្នូ​ ២០១៩​នៃ​ឆ្នាំ​សារពើ​ពន្ធ​​។ ក្រុមហ៊ុន​នេះ​នឹង​វាយតម្លៃ​ជា​ថ្មី​នូវ​សិទ្ធិ​ Franchise​នេះ​។ នៅ​លើ​ទីផ្សារ​ជាក់ស្ដែង​តម្លៃ​​សិទ្ធិ​​Franchise មាន​តម្លៃ​ត្រឹម​តែ​ $1,180,000 នៅ​ថ្ងៃ​ទី​​៣១ ធ្នូ​ ២០១៩​នៃ​ឆ្នាំ​សារពើ​ពន្ធ​​​។​
a.    គណនា​​រំលស់​ (Depreciation) នៅ​ឆ្នាំ​២០១៩
b.    រៀបចំ​លេខនា​​ទិន្នានុប្បវត្តិ​​ក្នុង​ការ​វាយតម្លៃ​​ជា​ថ្មី​នៃ​ប័ណ្ណ​ប៉ាតង់​​
c.    គណនា​រំលស់​​នៅ​​ឆ្នាំ​២០២០​

   7.    ក្រុមហ៊ុន​ Investment Co,.Ltd បាន​ដំណើរការ​អាជីវកម្ម​​ក្នុង​ឆ្នាំ​២០១៩​។ នៅ​ដើម​ខែ​មករា​​ ក្រុមហ៊ុន​បាន​ទិញ​សិទ្ធិ​ Franchise ពី​ក្រុមហ៊ុន​ Amozon ​តម្លៃ​ $100,000។ ក្នុង​កិច្ច​សន្យា​ Franchise នោះ​គឺ​មាន​រយៈពេល​ 10​ឆ្នាំ​។ បន្ថែម​ពី​នេះ​​​ក្រុមហ៊ុន​ Investment បាន​​ទិញ​​សិទ្ធិ​ប៉ាតង់​ (Patent) តម្លៃ​ $40,000។ អាយុកាល​​ចែង​ក្នុង​ច្បាប់​ដែល​នៅ​សល់​នៃ​សិទ្ធិ​ប៉ាតង់​នេះ​គឺ​10​ឆ្នាំ​។ ទោះបីជាយ៉ាងណា​ដោយសារ​ភាព​ហួសសម័យ​នៃ​បច្ចេកវិទ្យា​ ក្រុមហ៊ុន​ធ្វើ​ការ​ប៉ាន់ស្មាន​លើ​អាយុកាល​​​សិទ្ធិ​ប៉ាតង់​ដែល​នៅ​សល់​គឺ​ត្រឹម​តែ​ 8​ឆ្នាំ​ប៉ុណ្ណោះ​។​ ក្រុមហ៊ុន​អនុវត្ត​វិធី​កាត់​រំលស់​តាម​វិធី​រំលស់​ស្មើ​ភាគ​ (Straight- line amortization method) សម្រាប់​រាល់​ទ្រព្យ​សកម្ម​អរូប​​។ កាលបរិច្ឆេទ​សារពើ​ពន្ធ​ចុងគ្រា​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​៣១ ធ្នូ​​។
a.    កំណត់​​ចំណាយ​រំលស់​លើ​​សិទ្ធិ​ប៉ាតង់ និង​កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ (Journal Entry)នៃ​ប្រតិបត្តិការ​នេះ​។​
b.    កំណត់​ចំណាយ​រំលស់​លើ​សិទ្ធិ​ Franchise និង​កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ (Journal Entry)នៃ​ប្រតិបត្តិការ​នេះ​។​
c.    ៥ឆ្នាំ​ក្រោយ​នៅ​ចុងឆ្នាំ​​២០២៣​ ​​សិទ្ធិ​ប៉ាតង់​​ត្រូវ​បាន​ក្រុមហ៊ុន​លក់​បន្ត​ក្នុង​តម្លៃ​ $12,000​ ​ជា​សាច់ប្រាក់​ និង​កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ (Journal Entry)នៃ​ប្រតិបត្តិការ​នេះ​។​
    សម្មាតិកម្ម​៖​ Amortization expense, Franchise, Patent, Cash, Gain on sale of patent និង​ Loss on sale of patent
   8.    ក្រុមហ៊ុន Firstnet Co,.Ltd បាន​ដំណើរការ​អាជីវកម្ម​​ក្នុង​ឆ្នាំ​២០២០​។ នៅ​ដើម​ខែ​មករា​​ ក្រុមហ៊ុន​បាន​ទិញ​សិទ្ធិ​ Franchise ពី​ក្រុមហ៊ុន​ Global Network ​តម្លៃ​ $600,000។ ក្នុង​កិច្ច​សន្យា​ Franchise នោះ​គឺ​មាន​រយៈពេល​ 20​ឆ្នាំ​។ បន្ថែម​ពី​នេះ​​​ក្រុមហ៊ុន​ Firstnet បាន​​ទិញ​​សិទ្ធិ​ប៉ាតង់​ (Patent) តម្លៃ​ $15,000។ អាយុកាល​​ចែង​ក្នុង​ច្បាប់​ដែល​នៅ​សល់​នៃ​សិទ្ធិ​ប៉ាតង់​នេះ​គឺ​15ឆ្នាំ​។ ទោះបីជាយ៉ាងណា​ដោយសារ​ភាព​ហួសសម័យ​នៃ​បច្ចេកវិទ្យា​ ក្រុមហ៊ុន​ធ្វើ​ការ​ប៉ាន់ស្មាន​លើ​អាយុកាល​​​សិទ្ធិ​ប៉ាតង់​ដែល​នៅ​សល់​គឺ​ត្រឹម​តែ​ 10ឆ្នាំ​ប៉ុណ្ណោះ​។​ ក្រុមហ៊ុន​អនុវត្ត​វិធី​កាត់​រំលស់​តាម​វិធី​រំលស់​ស្មើ​ភាគ​ (Straight- line amortization method) សម្រាប់​រាល់​ទ្រព្យ​សកម្ម​អរូប​​។ កាលបរិច្ឆេទ​សារពើ​ពន្ធ​ចុងគ្រា​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​៣១ ធ្នូ​​។
a.    កំណត់​​ចំណាយ​រំលស់​លើ​​សិទ្ធិ​ប៉ាតង់ និង​កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ (Journal Entry)នៃ​ប្រតិបត្តិការ​នេះ​។​
b.    កំណត់​ចំណាយ​រំលស់​លើ​សិទ្ធិ​ Franchise និង​កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ (Journal Entry)នៃ​ប្រតិបត្តិការ​នេះ​។​
c.    ៥ឆ្នាំ​ក្រោយ​នៅ​ចុងឆ្នាំ​​២០២៤​ ​​សិទ្ធិ​ប៉ាតង់​​ត្រូវ​បាន​ក្រុមហ៊ុន​លក់​បន្ត​ក្នុង​តម្លៃ​ $55,000​ ​ជា​សាច់ប្រាក់​ និង​កត់ត្រា​លេខនា​ទិន្នានុប្បវត្តិ (Journal Entry)នៃ​ប្រតិបត្តិការ​នេះ​។​
    សម្មាតិកម្ម​៖​ Amortization expense, Franchise, Patent, Cash, Gain on sale of patent និង​ Loss on sale of patent

Mrs.ET Sopheak

No comments:

Post a Comment

IA 2-2-2020-Interest Capitalization

ESP Education Tel:012 28 93 63 Dear all my students, Interest Capitalization លំហាត់​គណនេយ្យ​មធ្យម​៖ ការ​ប្រាក់​មូលធនកម្ម​      1...