Welcome to all my beloved readers!l
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625
Product warranties and guarantees
Product Warranties
1. ក្រុមហ៊ុន Hygience Co.,Ltd បានលក់សង្ហារឹមការិយាល័យដោយទទួលបានការធានា 2ឆ្នាំក្នុងការខូចខាត។ យោងតាមការប៉ាន់ស្មានរបស់ជំនួញក្នុងវិស័យនេះ ក្រុមហ៊ុនបានវាយតម្លៃថ្លៃដើមធានា 3% ក្នុងការលក់កំឡុង 12ខែដំបូងនិង 4% នៅ 12ខែបន្ទាប់។ នៅខែមេសា ជាខែទី១នៃឆ្នាំ២០២០ ក្រុមហ៊ុនលក់អាចមាន $700,000។ នៅខែមករា ២០២១ អតិថិជនបានសុំទូទាត់លើបំណុលធានា $8,000។ ចុះលេខនាទិន្នានុប្បវត្តិ (Journal Entry) ដូចខាងក្រោម៖
a. ខែមេសា ២០២០
b. កែតម្រូវខែធ្នូ ២០២០
c. ខែមករា ២០២១
សម្មាតិកម្ម៖ Cash, Sale Revenue, Warranty Expenseនិង Estimated Warranty liability
2. ក្រុមហ៊ុន Rice Co.,Ltd បានលក់ម៉ាស៊ីនច្រូតដោយទទួលបានការធានា 1ឆ្នាំក្នុងការខូចខាត។ យោងតាមការប៉ាន់ស្មានរបស់ជំនួញក្នុងវិស័យនេះ ក្រុមហ៊ុនបានវាយតម្លៃថ្លៃដើមធានា 2% ក្នុងការលក់កំឡុង 6ខែដំបូងនិង 3% នៅ 6ខែបន្ទាប់។ នៅខែកុម្ភៈ ២០២១ ក្រុមហ៊ុនលក់អាចមាន $5,000,000។ នៅខែសីហា ជាខែទី១នៃឆ្នាំ២០២១ អតិថិជនបានសុំទូទាត់លើបំណុលធានា $90,000។ ចុះលេខនាទិន្នានុប្បវត្តិ (Journal Entry) ដូចខាងក្រោម៖
a. ខែកុម្ភៈ ២០២១
b. ខែសីហា ២០២១
c. កែតម្រូវខែធ្នូ ២០២១
សម្មាតិកម្ម៖ Cash, Sale Revenue, Warranty Expenseនិង Estimated Warranty liability
3. ក្រុមហ៊ុន Education Co.,Ltd បានលក់សង្ហារឹមការិយាល័យដោយទទួលបានការធានា 1ឆ្នាំកន្លះក្នុងការខូចខាត។ យោងតាមការប៉ាន់ស្មានរបស់ជំនួញក្នុងវិស័យនេះ ក្រុមហ៊ុនបានវាយតម្លៃថ្លៃដើមធានា 2% ក្នុងការលក់កំឡុង 3ខែ និង 4% នៅ 9ខែបន្ទាប់។ នៅខែវិច្ឆិកា ២០២១ ជាខែទី១នៃឆ្នាំ ២០២១ ក្រុមហ៊ុនលក់អាចមាន $500,000 ដោយជំពាក់។ នៅខែមករា ២០២២ អតិថិជនបានសុំទូទាត់លើបំណុលធានា $57,000។ ចុះលេខនាទិន្នានុប្បវត្តិ (Journal Entry) ដូចខាងក្រោម៖
a. ខែវិច្ឆិកា ២០២១
b. កែតម្រូវខែធ្នូ ២០២១
c. ខែមករា ២០២២
សម្មាតិកម្ម៖ Account payable, Sale Revenue, Warranty Expense, Estimated Warranty liability និង Cash
Expected Cash Flow Approach
1. ក្រុមហ៊ុន Angkor ធ្វើការប៉ាន់ស្មានលើការធានាលើការខូចខាតក្នុងរយៈពេល 2ឆ្នាំ។ នៅខែធ្នូ ២០២០ ការលក់ខែទី១អាចមាន $2,000,000។ ដោយដឹងថាអត្រាហានិភ័យទូទៅលើទីផ្សារប្រចាំឆ្នាំ 6%ក្រុមហ៊ុនមានបទពិសោធន៍ក្នុងការបែងចែកប្រូបាបនៃថ្លៃដើមធានាដូចតារាងខាងក្រោម៖
ថ្លៃដើមធានា (Warranty Cost)
| |
ឆ្នាំ២០២០
| |
$50,000
|
20%
|
$60,000
|
50%
|
$70,000
|
30%
|
ឆ្នាំ២០២១
| |
$70,000
|
20%
|
$80,000
|
50%
|
$90,000
|
30%
|
a. គណនាថ្លៃដើមធានាសរុបទាំង២ឆ្នាំ
b. ចុះលេខនាទិន្នានុប្បវត្តិ (Journal Entry) កែតម្រូវនៅខែធ្នូ ២០២០
សម្មាតិកម្ម៖ Warranty Expense និង Estimated Warranty Expense
2. ក្រុមហ៊ុន Bayon ធ្វើការប៉ាន់ស្មានលើការធានាលើការខូចខាតក្នុងរយៈពេល 2ឆ្នាំ។ នៅខែធ្នូ ២០២១ ការលក់ខែទី១អាចមាន $3,000,000។ ដោយដឹងថាអត្រាហានិភ័យទូទៅលើទីផ្សារប្រចាំឆ្នាំ 9%ក្រុមហ៊ុនមានបទពិសោធន៍ក្នុងការបែងចែកប្រូបាបនៃថ្លៃដើមធានាដូចតារាងខាងក្រោម៖
ថ្លៃដើមធានា (Warranty Cost)
| |
ឆ្នាំ២០២១
| |
$40,000
|
20%
|
$50,000
|
50%
|
$60,000
|
30%
|
ឆ្នាំ២០២២
| |
$50,000
|
20%
|
$60,000
|
50%
|
$70,000
|
30%
|
a. គណនាថ្លៃដើមធានាសរុបទាំង២ឆ្នាំ
b. ចុះលេខនាទិន្នានុប្បវត្តិ (Journal Entry) កែតម្រូវនៅខែធ្នូ ២០២១
សម្មាតិកម្ម៖ Warranty Expense និង Estimated Warranty Expense
Thank,
Mrs.ET Sopheak
No comments:
Post a Comment