Wednesday, June 19, 2019

IA 2-12-2019-Shareholder, Bond and Balance Sheet

Welcome to all my beloved readers!
ESP Educational Class
Mrs.ET Sopheak
Tel: 012289363 / 0976469625
Shareholder, Bond and Balance Sheet
A. ក្រុមហ៊ុន​​ Rice Co.,Ltd ​មានគណនី​នៃ​​តារាង​តុល្យភាព (Trail Balance) និង​គណនី​​​របាយការណ៍​ប្រាក់​ចំណេញ​ (Income Statement) ដូច​ខាងក្រោម​៖​
Rice Co.,Ltd
តារាងតុល្យភាព​
ថ្ងៃទី​31 ខែ​ធ្នូ ឆ្នាំ​2018
Account Title Debits             Credits
(ឈ្មោះ​គណនី)                                                          (ឥណពន្ធ)      (ឥណទាន)
Cash (សាច់ប្រាក់)​...................................................... $95,000
Accounts receivable (គណនី​អតិថិជន​ជំពាក់)............... $25,100 
Inventories (សន្និធិ)....................................................$30,000
Land(ដី).....................................................................$60,000
Furniture (គ្រឿង​សង្ហារឹមរយៈពេល​10ឆ្នាំ​​​)........................​$20,000
Deduct: Accumulated Machinery depreciation (បង្គរ​រំលស់​ម៉ាស៊ីន)................???
Accounts payable (គណនី​​ក្រុមហ៊ុន​ជំពាក់​).................................................$40,000
Tax Payable (បំណុល​ពន្ធ​)...........................................................................$1,000
Salary Payable (​បំណុល​​ប្រាក់​បៀវត្ស).............................................................???
Note Payable, 2 Years (គណនី​បំណុល ​រយៈពេល​​​ 2​ឆ្នាំ​)...............................$33,000
Preferred Stock (ភាគ​ហ៊ុន​អាទិភាព)​​............................................................$15,000
Common Stock (ភាគ​ហ៊ុន​សាមញ្ញ).............................................................$29,000
Retained earnings (​ប្រាក់​ចំណេញ​រក្សា​ទុក​​)​......................................................???
Paid- in Capital (ទុន​វិនិយោគ​)....................................................................$80,000
Rice Co.,Ltd
របាយការណ៍​ប្រាក់​ចំណេញ​
ថ្ងៃទី​31 ខែ​ធ្នូ ឆ្នាំ​2018
Sales revenue (ចំណូល​ពី​ការ​លក់​​​)...............................................................$70,000
Cost of goods sold​​ (​ថ្លៃ​ដើម​ផលិតផល​លក់​).............................$20,000
Advertising expense (ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​​​)​.....................$10,000
Salaries expense (ចំណាយប្រាក់​បៀវត្ស​)...................................$4,000
Rent expense (​ចំណាយ​លើ​ការ​ជួល​)​..........................................$6,000
Depreciation expense (ចំណាយ​រំលស់​​​).....................................$8,000
Tax income expense (ចំណាយ​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​​​).............$2,000
បញ្ជាក់​៖ ក្រុមហ៊ុន​ប្រើ​ប្រាស់​វិធី​រំលស់​ស្មើភាគ (Straight- Line Method) ​ចំពោះ​គ្រប់​​​ទ្រព្យ​សកម្ម​។
  1. គណនា​​ប្រាក់​រំលស់​នៃគ្រឿង​សង្ហារឹម​ប្រចាំ​ឆ្នាំ​​នីមួយៗ​?​
  2. ចុះ​លេខនាទិន្នានុប្បវត្តិ​នៃ​ការ​រំលស់គ្រឿង​សង្ហារឹម​ប្រចាំ​ឆ្នាំ​។​
  3. គណនា​​ប្រាក់បង្គរ​​រំលស់​​គ្រឿង​សង្ហារឹមសរុបរយៈពេល​5​ឆ្នាំ​?
  4. រៀបចំតារាង​រំលស់​គ្រឿង​សង្ហារឹម​ប្រចាំ​ឆ្នាំ​ដោយ​មាន​ចំណងជើងដូចតទៅ៖ ឆ្នាំ ថ្លៃដើម​ រំលស់​ប្រចាំ​ឆ្នាំ​ បង្គរ​រំលស់​ និង​សមតុល្យ​
  5. បុគ្គលិក​​ដែល​បើកប្រាក់​បៀវត្ស​នៅ​ឆ្នាំ​2019មាន​ចំនួន​ 7នាក់​ដោយ​មាន​​ប្រាក់​បៀវត្ស​សរុប $300​ក្នុង​ម្នាក់​ៗ​។​ ​ គណនា​បំណុល​ប្រាក់​បៀវត្ស​​ឆ្នាំ​2018?
  6. ចុះ​លេខា​ទិន្នានុប្បវត្តិ​នៃ​ប្រតិបត្តិការ​បំណុល​ប្រាក់​បៀវត្ស​ខាង​លើ​​​ក្នុង​ឆ្នាំ​2018។
  7. គណនា​ប្រាក់​ចំណេញ​​ដែល​ក្រុមហ៊ុន​រក្សាទុក​ជា​ Retained earningsក្នុង​ឆ្នាំ​2018។​
  8. រៀបចំតារាង​តុល្យការ​របស់​ក្រុមហ៊ុន​នៅ​ឆ្នាំ​2018។ ​គ្រឿង​សង្ហារឹមត្រូវ​បានរំលស់ប្រើប្រាស់​ 5ឆ្នាំ​រួច​ទៅ​ហើយ​។​
សម្មាតិកម្ម​៖​ Assets, Current Assets, Fixed Assets,Liabilities, Current Liabilities, Long-term Liabilities, Shareholders' Equity, Depreciation Expense និង​ Accumulated Depreciation។
B. ក្រុមហ៊ុន​​ Sugar Co.,Ltd ​មានគណនី​នៃ​​តារាង​តុល្យភាព (Trail Balance) និង​គណនី​​របាយការណ៍​ប្រាក់​ចំណេញ​ (Income Statement) ដូច​ខាងក្រោម​៖​
Sugar Co.,Ltd
តារាងតុល្យភាព​
ថ្ងៃទី​31 ខែ​ធ្នូ ឆ្នាំ​2018
Account Title Debits             Credits
(ឈ្មោះ​គណនី)                                                          (ឥណពន្ធ)      (ឥណទាន)
Cash (សាច់ប្រាក់)​...................................................... $90,000
Accounts receivable (គណនី​អតិថិជន​ជំពាក់)............... $25,100 
Inventories (សន្និធិ)....................................................$30,000
Land(ដី).....................................................................$60,000
Furniture (គ្រឿង​សង្ហារឹមរយៈពេល​10ឆ្នាំ​​​)........................​$20,000
Deduct: Accumulated Machinery depreciation (បង្គរ​រំលស់​ម៉ាស៊ីន)................???
Patent (ប្រកាសនីយប៍ណ្ណឬ​ប៉ាតង់​រយៈពេល​ 6ឆ្នាំ​)...............$6,000
Accounts payable (គណនី​​ក្រុមហ៊ុន​ជំពាក់​).................................................$40,000
Tax Payable (បំណុល​ពន្ធ​)...........................................................................$1,000
Salary Payable (​បំណុល​​ប្រាក់​បៀវត្ស).............................................................???
Note Payable, 2 Years (គណនី​បំណុល ​រយៈពេល​​​២​ឆ្នាំ​)................................$33,000
Preferred Stock (ភាគ​ហ៊ុន​អាទិភាព)​​............................................................$15,000
Common Stock (ភាគ​ហ៊ុន​សាមញ្ញ).............................................................$29,000
Retained earnings (​ប្រាក់​ចំណេញ​រក្សា​ទុក​​)​......................................................???
Paid- in Capital (ទុន​វិនិយោគ​)....................................................................$80,000
Sugar Co.,Ltd
របាយការណ៍​ប្រាក់​ចំណេញ​
ថ្ងៃទី​31 ខែ​ធ្នូ ឆ្នាំ​2018
Sales revenue (ចំណូល​ពី​ការ​លក់​​​)...............................................................$70,000
Cost of goods sold​​ (​ថ្លៃ​ដើម​ផលិតផល​លក់​).............................$20,000
Advertising expense (ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​​​)​.....................$10,000
Salaries expense (ចំណាយប្រាក់​បៀវត្ស​)...................................$4,000
Rent expense (​ចំណាយ​លើ​ការ​ជួល​)​..........................................$6,000
Depreciation expense (ចំណាយ​រំលស់​​​).....................................$8,000
Tax income expense (ចំណាយ​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​​​).............$2,000
បញ្ជាក់​៖ ក្រុមហ៊ុន​ប្រើ​ប្រាស់​វិធី​រំលស់​ស្មើភាគ (Straight- Line Method) ​ចំពោះ​គ្រប់​​​ទ្រព្យ​សកម្ម​។
  1. គណនា​​ប្រាក់​រំលស់​នៃគ្រឿង​សង្ហារឹម​ប្រចាំ​ឆ្នាំ​​នីមួយៗ​?​
  2. ចុះ​លេខនាទិន្នានុប្បវត្តិ​នៃ​ការ​រំលស់គ្រឿង​សង្ហារឹម​ប្រចាំ​ឆ្នាំ​។​
  3. គណនា​​ប្រាក់បង្គរ​​រំលស់​​គ្រឿង​សង្ហារឹមសរុបរយៈពេល​5​ឆ្នាំ​?
  4. រៀបចំតារាង​រំលស់​គ្រឿង​សង្ហារឹម​ប្រចាំ​ឆ្នាំ​ដោយ​មាន​ចំណងជើងដូចតទៅ៖ ឆ្នាំ ថ្លៃដើម​ រំលស់​ប្រចាំ​ឆ្នាំ​ បង្គរ​រំលស់​ និង​សមតុល្យ​
  5. បុគ្គលិក​​ដែល​បើកប្រាក់​បៀវត្ស​នៅ​ឆ្នាំ​2019មាន​ចំនួន​ 7នាក់​ដោយ​មាន​​ប្រាក់​បៀវត្ស​សរុប $300​ក្នុង​ម្នាក់​ៗ​។​ គណនា​បំណុល​ប្រាក់​បៀវត្ស​​ឆ្នាំ​2018?​
  6. ចុះ​លេខា​ទិន្នានុប្បវត្តិ​នៃ​ប្រតិបត្តិការ​បំណុល​ប្រាក់​បៀវត្ស​ខាង​លើ​​​ក្នុង​ឆ្នាំ​2018។
  7. គណនា​ប្រាក់​ចំណេញ​​ដែល​ក្រុមហ៊ុន​រក្សាទុក​ជា​ Retained earningsក្នុង​ឆ្នាំ​2018។​
  8. គណនា​​ប្រាក់បង្គរ​​រំលស់​នៃ​ប្រកាសនីយប័ណ្ណ​ឬ​ប៉ាតង់​។​
  9. គណនា​​ថ្លៃដើម​​សុទ្ធ​នៃ​ប៉ាតង់​​ក្រោយ​ពី​រំលស់​ប្រើប្រាស់​ 1ឆ្នាំ​។​
  10. រៀបចំតារាង​តុល្យការ​របស់​ក្រុមហ៊ុន​នៅ​ឆ្នាំ​2018។ ​គ្រឿង​សង្ហារឹមត្រូវ​បានរំលស់ប្រើប្រាស់​ 5ឆ្នាំនិង​ ប្រកាសនីយប័ណ្ណ​1​ឆ្នាំ​​រួច​ទៅ​ហើយ​។​
សម្មាតិកម្ម​៖​ Assets, Current Assets, Fixed Assets,Liabilities, Current Liabilities, Long-term Liabilities, Shareholders' Equity, Depreciation Expense និង​ Accumulated Depreciation។

Bond
A. សាជីវកម្ម​ Marketing  Co.,Ltdបាន​​ចេញ​សញ្ញាប័ណ្ណ (Bond)ចំនួន ​$700,000នៅ​លើ​ទីផ្សារ​ដោយ​ផ្ដល់​អត្រាការប្រាក់​ (Stated Interest Rate) ប្រចាំ​ឆ្នាំ​12%និង​ទីផ្សារ​សញ្ញាប័ណ្ណ​នេះ​មាន​ 15%។ ក្នុង​កិច្ចសន្យា​ទូទាត់​ការ​ប្រាក់​ (Interest)រាល់ឆ្នាំ​​​ក្នុង​រយៈពេល​10ឆ្នាំ​។
  1. គណនា​​ការ​ប្រាក់​ជា​សាច់​ប្រាក់​ (Cash Interest)។
  2. គណនា​ថ្លៃ​​បច្ចុប្បន្ន​នៃ​ការ​ប្រាក់​ (PV of Interest)។
  3. គណនា​​ថ្លៃ​បច្ចប្បន្ន​នៃ​ប្រាក់ដើម​ (PV of Principal)។
  4. គណនា​ថ្លៃ​លក់​សញ្ញា​ប័ណ្ណ​ (Bond Selling Price)។​
  5. គណនា​ការប្រាក់​​ប្រសិទ្ធិភាព​ (Effective Interest)។​
  6. តារាង​​​រំលស់​​​ការ​ប្រាក់​ (Amortization Schedulេ)។ ចំណងជើង​មាន​៖ ឆ្នាំ​ ការ​ប្រាក់​សាច់ប្រាក់​ ការ​ប្រាក់​ប្រសិទ្ធិ​  ការ​ប្រាក់​បម្រែបម្រួលការ​ប្រាក់​ និង​ សមតុល្យ​​នៅ​ជំពាក់​។
B. សាជីវកម្ម​ Finance  Co.,Ltdបាន​​ចេញ​សញ្ញាប័ណ្ណ (Bond)ចំនួន ​$500,000នៅ​លើ​ទីផ្សារ​ដោយ​ផ្ដល់​អត្រាការប្រាក់​ (Stated Interest Rate) ប្រចាំ​ឆ្នាំ​15%និង​ទីផ្សារ​សញ្ញាប័ណ្ណ​នេះ​មាន​ 18%។ ក្នុង​កិច្ចសន្យា​ទូទាត់​ការ​ប្រាក់​ (Interest)រាល់​ឆមាស​​​​ក្នុង​រយៈពេល​10ឆ្នាំ​។
  1. គណនា​​ការ​ប្រាក់​ជា​សាច់​ប្រាក់​ (Cash Interest)។
  2. គណនា​​ថ្លៃ​បច្ចប្បន្ន​នៃ​ប្រាក់ដើម​ (PV of Principal)។
  3. គណនា​ថ្លៃ​​បច្ចុប្បន្ន​នៃ​ការ​ប្រាក់​ (PV of Interest)។
  4. គណនា​ថ្លៃ​លក់​សញ្ញា​ប័ណ្ណ​ (Bond Selling Price)។​
  5. គណនា​ការប្រាក់​​ប្រសិទ្ធិភាព​ (Effective Interest)។
  6. តារាង​​​រំលស់​​​ការ​ប្រាក់​ (Amortization Schedule)។ ចំណងជើង​មាន​៖ ឆ្នាំ​ ការ​ប្រាក់​សាច់ប្រាក់​ ការ​ប្រាក់​ប្រសិទ្ធិ​  ការ​ប្រាក់​បម្រែបម្រួលការ​ប្រាក់​ និង​ សមតុល្យ​​នៅ​ជំពាក់​។
ចំណាំ៖
  • ការប្រាក់​សាច់ប្រាក់ (Cash Interest) ​ជា​ផលគុណ​នៃ​តម្លៃ​Face Amount ជាមួយ​នឹង​Stated Interest Rate។​
  • ថ្លៃ​បច្ចុប្បន្ន​នៃ​ការ​ប្រាក់​ (Present Value of Interest) ជា​​​ Ordinary Annuity of Cash Interest។
  • ថ្លៃបច្ចុប្បន្ន​នៃ​​ប្រាក់​ដើម (Present Value of Principal) ជា​ Compound Interest of Face Amount។
  • ថ្លៃ​លក់​សញ្ញាប័ណ្ណ​ជា​ផលបូក​នៃ​ ថ្លៃ​បច្ចុប្បន្ន​នៃ​ការ​ប្រាក់​ (Present Value of Interest)ជាមួយ​នឹង​​ថ្លៃបច្ចុប្បន្ន​នៃ​​ប្រាក់​ដើម (Present Value of Principal)។
  • ការប្រាក់​ប្រសិទ្ធិ​ (Effective Interest) ជា​ផល​គុណ​នៃ​សមតុល្យ​នៃ​ថ្លៃបច្ចុប្បន្ន​នៃ​ប្រាក់​ដើម​សញ្ញាប័ណ្ណ​នៅ​សល់​​ដើមគ្រា​ជាមួយ​នឹង​អត្រា​ការ​​ប្រាក់​​ប្រសិទ្ធិ​  (Effective Interest Rate)។
Thank,
Mrs.ET Sopheak

No comments:

Post a Comment

IA 2-2-2020-Interest Capitalization

ESP Education Tel:012 28 93 63 Dear all my students, Interest Capitalization លំហាត់​គណនេយ្យ​មធ្យម​៖ ការ​ប្រាក់​មូលធនកម្ម​      1...